វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនិម្មិត នៃវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក នៅថ្ងៃសុក្រនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
លោក Hairil Yahri Yaacob មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីធ្វើជាប្រធាននៃកិច្ចប្រជុំជាន់ខ្ពស់របស់ APEC ថា សមភាគីអាមេរិក Sandra Oudkirk បានបញ្ជាក់ដោយពាក្យសម្ដីថាលោក ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។
លោកបានបន្ថែមថា ប៉ុន្តែមិនដូចករណីជាមួយមេដឹកនាំ APEC ដទៃទៀតនោះមិនទាន់មានការបញ្ជាក់ជាលាយលក្ខណ៍អក្សរណាមួយអំពីផលប៉ះពាល់នោះទេ។
ប្រសិនបើលោក ត្រាំ ដែលបានបាត់បង់សេតវិមាន ទៅឲ្យគូប្រជែងលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីខែនេះ ចូលរួមក្នុងកិច្ចប្រជុំ ដែលត្រូវបានដឹកនាំដោយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin វានឹងក្លាយជាលើកដំបូង របស់លោក ចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលប្រទេស វៀតណាមធ្វើជាម្ចាស់ផ្ទះ ៕
ដោយ ឈូក បូរ៉ា