ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ ៖ អឺរ៉ុបនៅតែត្រូវការ ជំនួយយោធាអាមេរិក

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ លោក Annegret Kramp-Karrenbauer បានសង្កត់ធ្ងន់គាំទ្របន្ថែម ចំពោះគោលជំហរ របស់លោក នៅក្នុងសប្ដាហ៍នេះថា អឺរ៉ុបនៅតែពឹងផ្អែកការធានា សន្តិសុខពីសហរដ្ឋអាមេរិក ។

ក្នុងសុន្ទរកថាមួយ នៅទីក្រុង លោក Annegret Kramp-Karrenbauer បានមានប្រសាសន៍ដូច្នេះថា សហរដ្ឋអាមេរិក នឹងនៅតែជាសម្ពន្ធមិត្ត ដ៏សំខាន់បំផុត ក្នុងគោលនយោបាយសន្តិសុខ និងការពារជាតិ ហើយដោយគ្មានសមត្ថភាពអាវុធ នុយក្លេអ៊ែនិងអាវុធធម្មតា របស់អាមេរិកនោះ អាល្លឺម៉ង់និងអឺរ៉ុប មិនអាចការពារខ្លួនឯងបានទេ។ ទំាងនេះជាការពិតគួរយកចិត្តទុកដាក់ ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែង ការមិនយល់ស្របចំ នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃចន្ទ ដោយលោកលើកឡើងថា ប្រទេសអឺរ៉ុបត្រូវតែបង្កើន សមត្ថភាពការពារជាតិខ្លួនឯងផ្ទាល់ ដើម្បីទទួលបានការគោរព ពីសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង

To Top