ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃព្រមានថា នឹងចោទប្រកាន់ ទៅលើបាតុករយ៉ាងតិច ៣០ នាក់ ចំពោះការប្រមូលផ្តុំគ្នា ធ្វើនៅខាងក្រៅរដ្ឋសភា និងទីស្នាក់ការប៉ូលិស

បរទេស៖ ប៉ូលិសប្រទេសថៃនិយាយថា ពួកគេមានគំរោងចោទប្រកាន់ ទៅលើបាតុករយ៉ាងតិច ៣០ នាក់ ចំពោះការប្រមូលផ្តុំគ្នា ធ្វើនៅខាងក្រៅរដ្ឋសភា និងទីស្នាក់ការប៉ូលិសនៅសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Piya Tawichai ស្នងការរង នៃការិយាល័យប៉ូលិសក្រុង បាននិយាយថា មិនទាន់មានការ សម្រេចចិត្តណាមួយនៅឡើយទេ ថាតើត្រូវចោទប្រកាន់ប្រមាថ ទៅលើព្រះមហាក្សត្រ ប្រឆាំងនឹងក្រុមអ្នកតវ៉ា ដែលអ្នកខ្លះបានអំពាវនាវ ឱ្យធ្វើកំណែទម្រង់របបរាជានិយម។

លោកបាននិយាយថា មនុស្ស ១៤ នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណ ខណៈដែលបានប្រព្រឹត្តបទល្មើស នៅជិតបរិវេណសភាក្នុងសង្កាត់ ឌូសិត កាលពីថ្ងៃអង្គារនិង ១៧ នាក់ផ្សេងទៀត ក្នុងអំឡុងពេលនៃការតវ៉ា នៅខាងក្រៅទីបញ្ជាការប៉ូលិសថៃ ក្នុងស្រុក Pathumwan កាលពីថ្ងៃពុធ៕ ប្រែសម្រួលៈ ណៃ តុលា

To Top