ក្នុងអំឡុងពេល នៃការធ្វើកូដកម្មរយៈពេលមួយសប្តាហ៍ សំរាមត្រូវបានទុកចោលជាជួរ នៅក្នុងសង្កាត់ Tay Ho និង សង្កាត់ Nam Tu Liem នៃទីក្រុងហាណូយ ដែលរំខានដល់ការរស់នៅប្រចាំថ្ងៃ និងបង្កការបំពុលបរិស្ថាន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅតាមដងផ្លូវមួយចំនួននៃសង្កាត់ Tay Ho សំរាមត្រូវបានដាក់គរកំពស់ ១ ម៉ែត្រ និងលាតសន្ធឹងរាប់រយម៉ែត្រ គិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយអ្នកស្រុកដែលនៅទីនោះ បានជួលអ្នកប្រមូលឯកជនមកប្រមូល។
លោក Hoang Xuan Sang ប្រធានគណៈកម្មាធិការប្រជាជន Yen Phu Ward នៅសង្កាត់Tay Ho បាននិយាយថា អង្គភាពដែលទទួលខុសត្រូវ ក្នុងការប្រមូលសំរាមនៅតំបន់នោះ គឺក្រុមហ៊ុន ការអភិវឌ្ឍន៍ និងវិនិយោគបច្ចេកវិទ្យាខ្ពស់ Minh Quan ប៉ុន្តែក្រុមហ៊ុនមិនបានបង់លុយ ឱ្យបុគ្គលិករបស់ខ្លួន ទាន់ពេលវេលាទេ ដែលនាំឱ្យមានកូដកម្ម និងមិនមានការចេញប្រមូលសំរាមបែបនេះ។
លោក Ho Trong Thang ប្រធានគណៈកម្មាធិការប្រជាជន Cau Dien Ward នៅសង្កាត់ Nam Tu Liem ក៏បានអោយដឹងផងដែរថា ក្រុមហ៊ុន Minh Quan តែងតែប្រមូលសំរាមជាច្រើន ដែលមានប្រភព ចេញពីទីតាំងផ្សេងៗទៀតនៅ Tran Huu Duc មុនពេលដំណើរការ។ លោកបានកត់សម្គាល់ថា បញ្ហានេះបានធ្វើឱ្យ អ្នកស្រុកពិបាកចិត្តយ៉ាងខ្លាំង៕ ប្រែសម្រួលៈ ណៃ តុលា