បរទេស៖ រដ្ឋ Georgia ដែលជារដ្ឋសមរភូមិដ៏សំខាន់មួយ ដែលលោក ដូណាល់ ត្រាំ បានទាមទារការរាប់ឡើងវិញ ត្រូវបានប្រកាស នៅក្នុងការពេញចិត្តរបស់លោក បៃដិន ដោយសារព័ត៌មាន Associated Press នៅព្រឹកថ្ងៃនេះ ដោយផ្តល់ឱ្យបេក្ខជន នៃគណបក្សប្រជាធិបតេយ្យ នូវសំឡេងគាំទ្រសរុប ៣០៦ នៅក្នុងអង្គបោះឆ្នោត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសរដ្ឋ Georgia គឺលោក Brad Raffensperger បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីដូណាល់ត្រាំ មិនបានទទួលជោគជ័យ ក្នុងការបោះឆ្នោតនៅរដ្ឋ Georgia ឡើយ បន្ទាប់ពីការរាប់សន្លឹកឆ្នោតឡើងវិញនោះ។
លោក Raffensperger បាននិយាយថា “ដូចសមាជិក គណបក្សសាធារណរដ្ឋដទៃទៀតដែរ ខ្ញុំខកចិត្តបេក្ខជនរបស់យើង មិនបានឈ្នះការបោះឆ្នោតនៅ Georgia។ ខ្ញុំរស់នៅតាមបាវចនា ដែលតួលេខមិនកុហក។ ក្នុងនាមជារដ្ឋមន្រ្តីបរទេសរបស់រដ្ឋ ខ្ញុំជឿជាក់ថាតួលេខ ដែលយើងបានបង្ហាញនៅថ្ងៃនេះ គឺត្រឹមត្រូវ” ។
នៅព្រឹកថ្ងៃនោះលោក Raffensperger បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ WSB-TV ថា ការរាប់ឡើងវិញ មិនបានបង្ហាញពីភាពខុសគ្នា គួរឱ្យកត់សម្គាល់ណាមួយ ពីចំនួនដើមឡើយ ដែលជំរុញឱ្យ AP ធ្វើឱ្យការហៅ ការប្រកាសចុងក្រោយរបស់ខ្លួន និងឈ្មោះអ្នកឈ្នះ គឺលោក បៃដិន នៃការប្រណាំងប្រជែងប្រធានាធិបតី នៅរដ្ឋ Georgia៕ ប្រែសម្រួលៈ ណៃ តុលា