ព័ត៌មានអន្តរជាតិ

UN៖ ជនភៀសខ្លួន ដែលរងទុក្ខចំនួន៧៩នាក់ ត្រូវបានបញ្ជូនពីលីប៊ី ទៅកាន់ Rwanda

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ឧត្តមស្នងការការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គការបានធ្វើការជម្លៀសជនភៀសខ្លួន ដែលរងទុក្ខចំនួន៧៩នាក់ពីលីប៊ី ទៅកាន់ Rwanda ។

លោក Babar Baloch អ្នកនាំពាក្យរបស់ UNHCR បានឲ្យដឹងថា “UNHCR ជាទីភ្នាក់ងារការពារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ កាលពីល្ងាចម្សិលមិញ បានធ្វើការជម្លៀស ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលរងទុក្ខចំនួន៧៩នាក់ ចេញពីលីប៊ី ទៅកាន់ Rwanda ប្រកបដោយសុវត្ថិភាព” ។

អ្នកនាំពាក្យបានបន្ថែមថា “ក្រុមរងគ្រោះទាំងនេះ ត្រូវបានដឹកជញ្ជូន តាមជើងហោះហើរចេញពីលីប៊ី ឆ្ពោះទៅកាន់ Rwanda ដែលត្រូវបានគេចាប់ឃាត់ខ្លួន អស់រយៈពេលជិត១ឆ្នាំមកហើយ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ដែលបានកើតឡើង នៅទូទាំងពិភពលោក ពិសេស នៅតាមព្រំដែនដែលនៅជិតគ្នា និងការរឹតត្បិតលើការធ្វើដំណើរ” ។

ការជម្លៀសខ្លួនជនភៀសខ្លួន ក្នុងនោះរាប់ទាំង ក្រុមបុរស ស្ត្រី និងកុមារ ដែលមកពី អេរីត្រៀ ស៊ូដង់ និងសូម៉ាលី ។ លោក Baloch បានលើកឡើងដូច្នេះ ដោយបានបន្ថែមថា ការរស់នៅរបស់ពួកគេ ពីបានចាប់ខ្លួននៅក្នុងរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី និងចាប់ដាក់ ក្នុងមន្ទីរឃុំឃាំងច្រើនទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top