ព័ត៌មានអន្តរជាតិ

ការគំរាមកំហែងរបស់ចិន ត្រូវបានប្រើជាលេស សម្រាប់ការពង្រីកយោធា របស់អាមេរិក

ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកចាវ លីជៀន បានលើកឡើងថា ជនជាតិអាមេរិកខ្លះ មានទម្លាប់ឃោសនា ការគំរាមកំហែងរបស់ចិន ពីព្រោះពួកគេ ត្រូវការលេស សម្រាប់ការពង្រីកសមត្ថភាព និងថវិកាយោធារបស់ពួកគេ ដើម្បីស្វែងរកអនុត្តរភាពតំបន់ និងពិភពលោក។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Kenneth Braithwaite បានអំពាវនាវ ឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក បង្កើតកងនាវាថ្មីមួយ នៅចំណុចប្រសព្វ នៃមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដើម្បីដោះស្រាយ ជាមួយនឹងមហិច្ឆតា ភូមិសាស្ត្រនយោបាយរបស់ចិន។

ឆ្លើយតបទៅនឹងការលើកឡើង របស់លោក Braithwaite លោក ចាវ បានលើកឡើងថា សហរដ្ឋអាមេរិក ដែលចំណាយយោធាច្រើនជាងគេ និងបានបង្កើតមូលដ្ឋានយោធា នៅទូទាំងពិភពលោក មានរយៈពេលតែ ១៦ ឆ្នាំប៉ុណ្ណោះ ដែលមិនធ្វើសង្គ្រាម លើប្រវត្តិសាស្ត្រជាង ២៤០ឆ្នាំរបស់ខ្លួន៕ ដោយ៖ ឈូក បូរ៉ា

To Top