ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩កើនឡើង លើសពី៣៦.០០០នាក់

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអាហ្សង់ទីន បានឲ្យដឹងថា ប្រទេសអាហ្សង់ទីន បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ចំនួន១១២នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់៣៦.៩០២នាក់ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានករណីថ្មីចំនួន៧.១៤០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៣៦៦.១៨២នាក់ ។ ដោយបានបន្ថែមថា ពលរដ្ឋចំនួន១.១៨៧.០៥៣នាក់ បានជាសសះស្បើយពីជំងឺ ។

ខេត្ត Buenos Aires មានករណីឆ្លងជំងឺចំនួន៦០៤.០១៦នាក់ ឬស្មើនឹង៤៤,២១ភាគរយនៃចំនួនអ្នកឆ្លងជំងឺសរុប ។

រដ្ឋាភិបាល គ្រោងនឹងទិញវ៉ាក់សាំង ដោយបានអនុម័តដោយលេខាធិការដ្ឋានជាតិឳសថ ចំណីអាហារ និងវេជ្ជសាស្ត្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top