ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូង កើនឡើងជាង !១១ភាគរយរយៈពេល ២០ថ្ងៃដំបូង ដើមខែវិច្ឆិកា

សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ១១,១ ភាគរយក្នុងរយៈពេល ២០ថ្ងៃដំបូងនៃខែវិច្ឆិកា នេះបើយោងតាមទិន្នន័យគយ បានបង្ហាញកាលពីថ្ងៃច័ន្ទនេះ ដោយបង្កើនក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្ន នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចពីជំងឺរាតត្បាត។

យោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះមានចំនួន ៣១,៣ ពាន់លានដុល្លារក្នុងរយៈពេល ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ធៀបនឹង ២៨,១ ពាន់លានដុល្លារកាលពីឆ្នាំមុន។

ផ្ទាំងពាណិជ្ជកម្ម

ទិន្នន័យបានបង្ហាញថា ការនាំចេញក្នុងមួយថ្ងៃ ក៏បានកើនឡើង ៧,៦ ភាគរយក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។ យោងតាមទិន្នន័យ ដដែលការនាំចូលបានកើនឡើង ១,៣ ភាគរយដល់ ២៧,៩ ពាន់លានដុល្លារក្នុងរយៈពេល ២០ថ្ងៃ៕ដោយ ឈូក បូរ៉ា

To Top