បរទេស៖កងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ឲ្យដំណើរការជាផ្លូវការ នូវទីស្នាក់ការកណ្ដាលមួយ នៅក្នុងទីក្រុង Poznan ប្រទេសប៉ូឡូញ ដើម្បីគ្រប់គ្រងបញ្ជាបេសកកម្មរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុបភាគខាងកើត។
ជាដំបូង កងទ័ពចំនួនប្រមាណ២០០នាក់ នឹងត្រូវចាត់តាំងឲ្យទៅកាន់ទីតាំងជួរមុខនៃអង្គភាពលេខ៧ ឬក៏ហៅថា អង្គភាព V Corps ដែលមានទីស្នាក់ការកណ្ដាល ត្រូវបានបង្កើតឡើងនៅក្នុងខែតុលា នៅមូលដ្ឋានយោធាអាមេរិក ក្នុងរដ្ឋកេនតាក់គី។
ចំណែកអង្គភាពនៅក្នុងទីក្រុង ប្រទេសអាល្លឺម៉ង់ នឹងត្រូវទទួលខុសត្រូវសម្រាប់ការបញ្ជានិងគ្រប់គ្រងអង្គភាព ដែលបានចាត់តាំងនិងធ្វើការប្តូរវេនគ្នារបស់កងទ័ពអាមេរិកនៅអឺរ៉ុប និងទីបញ្ជាការនៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក ក្នុងនាមជាកងទ័ព៕ប្រែសម្រួល៖ប៉ាង កុង