ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ីរី ប្រកាសតែងតាំង រដ្ឋមន្ត្រីការបរទេសថ្មី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រធានាធិបតីស៊ីរីលោក Assad កាលពីថ្ងៃម្សិលមិញ បានប្រកាសតែងតាំង លោក Faisal Mekdad
ទៅជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេស។

ការប្រកាសតែងតាំងលោក Mekdad ដែលបច្ចុប្បន្នមានតួនាទី ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពី អតីតរដ្ឋមន្ត្រីការបរទេសលោក Walid al Moallem
បានទទួលមរណភាព កាលពីថ្ងៃចន្ទកន្លងទៅ។

គួរឲ្យដឹងដែរថាលោក Mekdad បានកើតនៅភាគខាងត្បូងនៃប្រទេសស៊ីរី កាលពីឆ្នាំ១៩៥៤ និងធ្លាប់បានបម្រើការងារ ជាអ្នកតំណាងឲ្យស៊ីរី ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីចន្លោះឆ្នាំ២០០៣ទៅដល់ ឆ្នាំ២០០៦មុន គាត់បានក្លាយទៅជា អនុរដ្ឋមន្ត្រីក្រសួងការបរទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top