ប្រទេសថៃ៖ ប៉ូលីសបានគំរាមដកហូត ការធានា នៅចំពោះមុខមេដឹកនាំ បាតុកម្មប្រសិនបើពួកគេរំលោភលក្ខខណ្ឌ នៃការដោះលែង ។ លោកឧត្តមសេនីយ៍ Piya Tawichai អនុប្រធានការិយាល័យប៉ូលីសក្រុង បាននិយាយកាលពីម្សិលមិញថា ការិយាល័យប៉ូលីសក្រុង (MPB) បានពិភាក្សាអំពីការរៀបចំ ដើម្បីដោះស្រាយបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគ្រោងធ្វើនៅថ្ងៃពុធ នៅមុខការិយាល័យ Crown Property។
លោកឧត្តមសេនីយ៍ Piya បាននិយាយកាលពីម្សិលមិញថា ខណៈក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល បានជួបជុំគ្នានៅផ្លូវ Aksa ក្នុងសង្កាត់ Thawi Watthana ក្នុងទីក្រុងបាងកកថា « ប្រសិនបើមេដឹកនាំបាតុកម្ម ដែលត្រូវបានដោះលែងនៅ ក្រៅឃុំជាបណ្តោះអាសន្ន បានរំលោភលក្ខខណ្ឌនៃការដោះលែង នោះប៉ូលីសនឹងស្នើសុំឱ្យតុលាការ ដកការការធានានៅក្រៅឃុំ របស់ពួកគេវិញ និងហាមឃាត់ពួកគេមិនឱ្យចូលរួមការជួបជុំនាពេលអនាគត»។
ដោយអត្ថាធិប្បាយថា តើប៉ូលីសនឹងអនុវត្តមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌឬច្បាប់ ប្រមាថព្រះមហាក្សត្រប្រឆាំង នឹងក្រុមបាតុករឬយ៉ាងណានោះ លោកបាននិយាយថា ប៉ូលីសនឹងធ្វើការសម្រេចចិត្តផ្អែក លើឥរិយាបទរបស់ពួកគេ ៕ប្រែសម្រួលៈ ណៃ តុលា