ប្រទេសថៃ៖ គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ បានអនុម័តការពន្យារពេល នៃច្បាប់ដាក់ប្រទេស ក្នុងភាពមានអាសន្នរយៈពេល ៤៥ ថ្ងៃជាលើកទី ៨ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការអនុម័តនេះគឺជាផ្លូវការ បន្ទាប់ពីកិច្ចប្រជុំ របស់មជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានយល់ព្រមនៅថ្ងៃទី ១៨ ខែវិច្ឆិកា និងបានដាក់សំណើ ទៅគណៈរដ្ឋមន្រ្តី សម្រាប់ការអនុម័តចុងក្រោយ។ ការពង្រីកចុងក្រោយ គឺចាប់ពីថ្ងៃទី ១ ខែធ្នូឆ្នាំនេះ ដល់ថ្ងៃទី ១៥ ខែមករាឆ្នាំក្រោយ ។ នេះបើយោងតាមលោក Anucha Burapachaisri ។
លោក Anucha Burapachaisri បាននិយាយថា ការពន្យារពេល គឺមានរយៈពេលយូរជាងរយៈពេល ៣០ ថ្ងៃមុន ដូច្នេះវាគ្របដណ្តប់ លើថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី ទីកន្លែងដែលមនុស្សជាច្រើនធ្វើដំណើរ និងហានិភ័យនៃការផ្ទុះឡើង ខ្ពស់៕
ប្រែសម្រួលៈ ណៃ តុលា