បរទេស៖ ជាដំណឹងដ៏រីករាយ មួយទៀតនៅពេលដែល ការសាកល្បងដធំមួយបានបង្ហាញវ៉ាក់សាំងការពារ វិរុសកូវីដ១៩ ដែលត្រូវបានផលិត ឡើងដោយ សាកលវិទ្យាល័យ Oxford គឺមានប្រសិទ្ធភាពខ្ពស់គួរឲ្យទុកចិត្តមួយផងដែរ។
តាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាទិន្នន័យបណ្តោះអាសន្នបានបង្ហាញថាការការពារមានប្រសិទ្ធភាពដល់ ៧០ ភាគរយ ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថាតួលេខនេះអាចខពស់ដល់ ៩០ ភាគរយដោយការប្រើកម្រិតថ្នាំខ្លាំងជាងនេះ។
គួរឲ្យដឹងដែឬថាលទ្ធផល នឹងត្រូវបានគេមើលឃើញថា ជាដំណឹងដ៏គួរឲ្យសប្បយចិត្តបំផុតសម្រាប់ពិភពលោក ទោះបីជាវាបានកើតឡើងបន្ទាប់
ពីវ៉ាក់សាំង Pfizer និង Moderna ដែលបានបង្ហាញពីការការពារ ៩៥ភាគរយក្តី។
ទោះយ៉ាងណាវ៉ាក់សាំងរបស់ Oxford ត្រូវបានគេជឿជាក់ថានឹងមានតម្លៃថោកជាងហើយមានភាពងាយ ស្រួលក្នុងការផ្ទុកនិងទៅដល់គ្រប់តំបន់
នៃពិភពលោក ជាងវ៉ាក់សាំងទាំងពីរខាងលើនេះ៕ ប្រែសម្រួល៖ស៊ុនលី