ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តលោក Trump ចាប់ផ្តើមជំរុញឲ្យលោក ទទួលយកបរាជ័យ

បរទេស៖ យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃចន្ទនេះបានសរសេរថា សម្ព័ន្ធមិត្តដ៏លេចធ្លោម្នាក់របស់របស់លោក Trump បានចាប់ផ្តើម ជំរុញឱ្យលោកបោះបង់ កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលស្គាល់ យកលទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីអាមេរិក។

លោក Chris Christie អតីតអភិបាលរដ្ឋ New Jersey បានហៅក្រុមមេធាវី របស់ប្រធានាធិបតីថា ជារឿងដ៏ភាពអាម៉ាស់របស់ជាតិ។ប្រធានាធិបតី Trump បានបដិសេធមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ដែលលោកតែងតែបានធ្វើការ អះអាងដោយគ្មានភស្តុតាងថា មានករណីលួចបន្លំសន្លឹកឆ្នោត ។

គួរឲ្យដឹងដែរថាក្រុមសមាជិក មកពីបក្សសាធារណរដ្ឋជាច្រើន បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ផ្នែកច្បាប់របស់លោក Trump ប៉ុន្តែមកដល់ពេលនេះអ្នកមិនគាំទ្រ ផ្សេងទៀតក៏ចេះតែមានការកើនឡើងផងដែរ ក្នុងការទទួលស្គាល់ថាលោក Biden ពិតជាបានយកឈ្នះ
ការបោះឆ្នោតអាណត្តិនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top