ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនជាង១,៨ពាន់នាក់

កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ឲ្យដឹងថា នៅក្នុងកំណត់ត្រា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១.៨៨៤នាក់ គិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីមានអ្នកឆ្លងជំងឺកើនឡើងខ្ពស់ ដែលពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នា នៅក្រុង Klang Valley ។

អគ្គនាយកនៃក្រសួងសុខាភិបាល លោក Noor Hisham Abdullah បានថ្លែងថា នេះគឺជាចំនួនដែលបានកើនឡើងខ្ពស់បំផុត នៃករណីថ្មី ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩នៅក្នុងប្រទេស ។

ម៉ាឡេស៊ី បានកត់ត្រាសរុប នៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៦.៦៥៩នាក់ គិតត្រឹមថ្ងៃនេះ ដែលមានអ្នកជំងឺបច្ចុប្បន្នចំនួន១៣.៨៤២នាក់ ។

ចំនួនអ្នកស្លាប់០២នាក់ ទាំងពីរនាក់នេះនៅកោះ Sabah ត្រូវបានកត់ត្រាគិតត្រឹមថ្ងៃចន្ទនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៣៣៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top