ព័ត៌មានអន្តរជាតិ

រឿងក្តីពុករលួយ របស់អតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ សាកូហ្ស៊ី ត្រូវពន្យារពេល ដោយជំងឺរាតត្បាត

បរទេស៖ លោកនីកូឡាស់ សាកូហ្ស៊ី ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មុនពេលជាប់ឆ្នោត ជាប្រធានាធិបតី បារាំងនៅឆ្នាំ ២០០៧។ ក្រោយមក លោកបានបរាជ័យ ក្នុងការឈ្នះការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០១២ ដោយចាញ់លោក ហ្វ្រង់ស្វ័រ ហូឡង់ ។ ការជំនុំជម្រះក្តីលើកដំបូង របស់ប្រធានាធិបតីបារាំង ចំពោះអំពើពុករលួយត្រូវបានពន្យារពេល ដោយជំងឺរាតត្បាតកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅថ្ងៃច័ន្ទទី ២៣ ខែវិច្ឆិកា សវនាការរបស់លោក នីកូឡាស់ សាកូហ្ស៊ី អាយុ ៦៥ ឆ្នាំ និងបុរស ២ នាក់ផ្សេងទៀតត្រូវបានពន្យារពេល រហូតដល់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសំណើរបស់សហមេធាវីការពារក្តីម្នាក់របស់គាត់ ក្នុងចំណោមសហមេធាវីផ្សេងទៀត ដែលបាននិយាយថា កូនក្តីរបស់គាត់ប្រឈមនឹងគ្រោះថ្នាក់ប្រសិនបើ លោកឆ្លងវីរុសនេះ។

លោកសាកូហ្សី ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់ចៅក្រម ។ ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់លោកសាកូហ្ស៊ី ពីការសន្យាថា លោក Gilbert Azibert បានធ្វើការងារ ដែលស្រួលនៅក្នុងទីក្រុងម៉ូណាកូ ជាថ្នូរនឹងព័ត៌មានផ្ទៃក្នុងស្តីពីការស៊ើបអង្កេត ដែលបានចាប់ផ្តើមចោទប្រកាន់ថា ប្រធានាធិបតីបានទទួលយកកា របង់ពន្ធខុសច្បាប់ពី L’Oreal ដែលជាអ្នកស្នងមរតកលោកស្រី Liliane Bettencourt ក្នុងអំឡុងយុទ្ធនាការប្រធានាធិបតីឆ្នាំ ២០០៧ ។

ការកាត់ទោស នឹងពឹងផ្អែកលើភ័ស្តុតាង ពីការសន្ទនាតាមទូរស័ព្ទ រវាងលោកសាកូហ្ស៊ី និងមេធាវីរបស់គាត់លោក Thierry Herzog។

នៅក្នុងខ្សែអាត់សំឡេងនោះ ក៏ត្រូវបានអនុញ្ញាតក្នុងអំឡុងពេលការស៊ើបអង្កេតមួយផ្សេងទៀត ផងដែរ គឺនៅពេលនេះមានការចោទប្រកាន់ថា យុទ្ធនាការប្រធានាធិបតី ២០០៧ របស់លោក ត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយមេដឹកនាំលីប៊ីលោក មូអាម៉ា កាដាហ្វី៕

ប្រែសម្រួលៈ ណៃ តុលា

To Top