សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook បានប្តេជ្ញាដើម្បីការពារសន្តិភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ ជាមួយនឹងភាពខ្លាំងខណៈដែលលោកបានប្រារព្ធខួប ១០ ឆ្នាំនៃការវាយប្រហារដោយកាំភ្លើងធំ ដ៏ប្រល័យរបស់កូរ៉េខាងជើង ទៅលើកោះព្រំដែនកូរ៉េខាងត្បូងមួយ។
ការបាញ់ផ្លោងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១០ នៅលើកោះយ៉ុនប៉យុង ដែលជាកោះជួរមុខក្បែរព្រំដែនសមុទ្រលឿង បានសម្គាល់ការវាយប្រហារលើកដំបូងរបស់កូរ៉េខាងជើង ទៅលើទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដែលទាហានម៉ារីន ២នាក់ និងជនស៊ីវិល ២នាក់ទៀតត្រូវបានសម្លាប់។
លោក Suh បានថ្លែងនៅក្នុងសុន្ទរកថារំលឹកក្នុងពិធីមួយដែលធ្វើឡើង នៅឯទីបញ្ចុះសពជាតិមួយនៅកណ្តាលទីក្រុង Daejeon ថា“ សន្តិភាពពិតប្រាកដចាំបាច់ត្រូវតែមានការគាំទ្រពីអំណាចខ្លាំង យើងនឹងបង្កើត ជំហរការពាររឹងមាំ និងការពារសន្តិភាពបនិងវិបុលភាពនៅឧបទ្វីបកូរ៉េ ដើម្បីកុំឲ្យឈឺចាប់អតីតកាលម្តងទៀត។
កងម៉ារីនបានឲ្យដឹងថា ខ្លួននឹងផ្លាស់ប្តូរទីតាំងកាំភ្លើងធំមួយ នៅឯអង្គភាពយុនប៉យ៉ុង ដែលត្រូវបានប្រើ ដើម្បីបាញ់តបទៅនឹងការវាយប្រហាររបស់កូរ៉េខាងជើង ទៅជាសាលពិព័រណ៍មួយសម្រាប់ ការអប់រំសន្តិសុខនៅខែក្រោយ៕
ដោយ ឈូក បូរ៉ា