ព័ត៌មានអន្តរជាតិ

មនុស្ស ៨២នាក់ស្លាប់ និងរបួសជាង ៤០០នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ត្រឹម ៤ថ្ងៃ នៅថៃ

បរទេស ៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ បានកើតឡើងជាង ៤០០ លើក កាលពីចុងសប្តាហ៍កន្លងមក ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨២ នាក់ និងរងរបួសចំនួន ៤៦៦ នាក់ផ្សេងទៀត ។ នេះបើយោងតាមតួលេខ ដែលបានប្រកាសដោយក្រសួង ដឹកជញ្ជូនរបស់ថៃកាលពីម្សិលមិញ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការដឹកជញ្ជូននិងគ្រោះថ្នាក់ចរាចរណ៍ ចុងក្រោយរបស់ក្រសួងសម្រាប់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកដ៏យូរ របស់រដ្ឋាភិបាលបានបង្ហាញថា មានឧប្បត្តិហេតុចំនួន ៤៥២ ករណីនៅលើដងផ្លូវ និង ៣ ករណីពាក់ព័ន្ធនឹងបណ្តាញផ្លូវដែករបស់ប្រទេស។

ខណៈពេលដែលម៉ូតូ បានចូលរួមក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះចំនួន ១៥៣លើក នៃឧប្បត្តិហេតុសរុបចំនួន ៤៥៥ លើក បណ្តាលឱ្យស្លាប់ចំនួន ៤៧ នាក់ ដែលច្រើនជាងពាក់កណ្តាល នៃចំនួនអ្នកស្លាប់សរុប៕

ប្រែសម្រួលៈ ណៃ តុលា

To Top