ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ United Nation កើតឡើងនៅពេលណា?

ប្រវត្តិសាស្ត្រ៖ នៅថ្ងៃទី១ខែមករា កាលពីឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិកលោក Franklin D. Roosevelt និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Winston Churchill ចេញសេចក្តីប្រកាសមួយដែលជា ការចុះហត្ថលេខាដោយអ្នកតំណាងនៃប្រទេសចំនួន២៦ដែលត្រូវបានគេហៅ ឈ្មោះថាជា”អង្គការសហប្រជាជាតិឬUnited Nation” ។ ប្រទេសហត្ថលេខីនៃសេចក្តីប្រកាសនេះបានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើងដើម្បីក្នុងគោលបំណងធំគឺការថែរក្សាសន្តិភាពក្រោយសង្គ្រាម។

ដើមឆ្នាំ១៩៤៥តំណាងនៃបណ្តា ប្រទេសចំនួន៥០បានជួបគ្នាម្តង ទៀតនៅសាន់ហ្វ្រានស៊ីស្កូនៅឯសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិដើម្បីបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូទាំងនោះបាន ពិភាក្សាលើមូលដ្ឋាននៃសំណើដែលបានធ្វើឡើងដោយតំណាង មកពីចិនសហភាពសូវៀតចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅ Dumbarton Oaks និងនៅសហរដ្ឋអាមេរិកកាល ពីខែសីហាដល់ខែតុលាឆ្នាំ១៩៤៤។

ទីបំផុតរដ្ឋធម្មនុញ្ញនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ខែមិថុនាឆ្នាំ១៩៤៥ ដោយអ្នកតំណាងនៃប្រទេសទាំង៥០។ ប្រទេសប៉ូឡូញដែលមិនត្រូវបានបញ្ជូនតំណាងមកចូលរួមនៅសន្និសិតលើកនេះប៉ុន្តែក្រោយបានចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញនៅពេលក្រោយហើយបានក្លាយជារដ្ឋសមាជិតទី៥១នៃអង្គការសហប្រជាជាតិ៕

ប្រែសម្រួល:ស៊ុនលី
http://www.un.org/en/sections/history/history-united-nations/

To Top