ព័ត៌មានអន្តរជាតិ

ក្រិកនិងសហភាព អារ៉ាប់រួម ព្រមព្រៀងគ្នាលើកតិកាសញ្ញា ការពារគ្នា ទៅវិញទៅមក

បរទេស៖ប្រទេសក្រិកនិងសហភាពអារ៉ាប់រួម ដែលទាំងពីរប្រទេសសុទ្ធតែប្រឆាំងនឹងគោលនយោបាយតួកគីថ្មីៗនេះនោះ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។

នៅក្នុងសារលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រមួយ ក្រោយការជួបគ្នានៅក្នុងទីក្រុង អាប៊ូដាប៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ ព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed បានមានបន្ទូលប្រកាសដូច្នេះថា “ខ្ញុំមានអំណរសោមនស្សរីករាយ ចំពោះការជួបជាមួយនាយករដ្ឋមន្ត្រីកិ្រក លោក Kyriakos Mitsotakis “។

ផ្ទាំងពាណិជ្ជកម្ម

ព្រះអង្គម្ចាស់ Mohammed bin Zayed តាមសេចក្តីរាយការណ៍ បានមានព្រះបន្ទូលបន្តទៀតយ៉ាងដូច្នេះថា “ខ្ញុំមានក្តីរីករាយសូមប្រកាស នូវការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រមួយ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ រវាងប្រទេសរបស់យើង”៕ប្រែសម្រួល៖ប៉ាង កុង

To Top