ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ធ្លាក់យន្តហោះមួយ កាលពីឆ្នាំ១៩៧៨សម្លាប់អ្នកដំណើរ ទាំងអស់លើយន្តហោះសរុប២១៣នាក់

យន្តហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ចូលសមុទ្របន្ទាប់ពីការហោះចេញពីអាកាសយានដ្ឋាន Bombay នៅថ្ងៃទី១ខែមករាកាលពីក្នុងឆ្នាំ១៩៧៨ ដោយសម្លាប់អ្នកដំណើរទាំងអស់សរុប២១៣នាក់។ ការធ្លាក់យន្តហោះនេះគឺត្រូវបានគេជឿជាក់ថាមកពីកំហុសរបស់ពីឡុតនិងភាព មិនប្រក្រតីនៃផ្នែកមួយចំនួននៃយន្តហោះ។

ជើងហោះហើរលេខ 855 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានចាកចេញពីអាកាសយានដ្ឋាន Santrapruz (បច្ចុប្បន្នជាអាកាសយានដ្ឋាន Chatrapati) នៅទីក្រុងMumbaiប្រទេសឥណ្ឌា នៅល្ងាចថ្ងៃទី១ខែមករា។ វាគឺជាយន្តហោះប្រភេទBoeing 747ដំបូងបង្អស់របស់ក្រុមហ៊ុនAir Indiaដែលបានចាប់ផ្តើមធ្វើការហោះហើរដំបូងតាំងតែពីឆ្នាំ១៩៧១ ។

វាត្រូវបានគេដាក់ឈ្មោះថា “ព្រះចៅអធិរាជ Ashoka” ហើយត្រូវបានគេហៅឈ្មោះតាមបែបផ្សាយពាណិជ្ជកម្មថាYour Place in the skyត្រូវបានគេដាក់ឲ្យធ្វើការហោះហើរឆ្ពោះទៅកាន់ទីក្រុងឌូបៃប៉ុន្តែហោះឡើងមិនទាន់បានដល់មួយម៉ាយឆ្ងាយពីសមុទ្រអារ៉ាប់ផងវាក៏បានជួបឧបទ្ទេវហេតុនេះតែម្តងដោយវាមានផ្ទុកក្រុមការងារ លើយន្តហោះសរុប២៣នាក់និងអ្នកដំណើរ១៩០នាក់៕

ប្រែសម្រួល:ស៊ុនលី

To Top