ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាគ្នាពីបញ្ហាស៊ីរី បញ្ហាតំបន់ Karabakh និងកិច្ចព្រមព្រៀងនុយក្លេអ៊ែ

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី និងតំបន់ Nagorno-Karabakh។

ក្រោយពីនេះ លោករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីការប្តេជ្ញា របស់ទីក្រុងមូស្គូនិងទីក្រុងតេអេរ៉ង់ ចំពោះការធ្វើឲ្យប្រាកដថា មានការវិលត្រឡប់របស់ អ្នកចូលរួមទាំងអស់ ធ្វើការគោរពតាមយ៉ាងពេញលេញតាមកាតព្វកិច្ច ដែលមានចែកនៅក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ហៅកាត់ថា JCPOA។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា លោកនឹងនាំសហរដ្ឋអាមេរិក វិលចូលក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥វិញ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top