ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ជំរុញថ្នាក់ដឹកនាំ ប្រទេសអេត្យូពី ការពារ ជនស៊ីវិល នៅតំបន់ Tigray

បរទេស៖អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពនៅក្នុងតំបន់ Tigray ប្រទេសអេត្យូពី និងបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ធ្វើការបន្ធូរបន្ថយភាពតានតឹង។

មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយប្រាប់ដូច្នេះថា “ស្របពេលមានសេចក្តីរាយការណ៍អំពីប្រតិបត្តិការវាយលុយ យោធាដ៏ខ្លាំងក្លា ចូលទៅក្នុងទីក្រុង Mekelle លោកបានជំរុញឲ្យថ្នាក់ដឹកនាំរបស់ប្រទេស អេត្យូពី ធ្វើគ្រប់យ៉ាងទាំងអស់ដែលអាចទៅរួច ការពារជនស៊ីវិល រក្សាសិទ្ធិមនុស្ស និងធានាឲ្យក្រុមមនុស្សធម៌ចូលទៅផ្តល់ជំនួយដែលត្រូវការជាចាំបាច់”។

គួរបញ្ជាក់ថា ជម្លោះនៅក្នុងតំបន់ Tigray គឺជាជម្លោះកំពុងតែប្រព្រឹត្តទៅមួយ ដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ រវាងកងកម្លាំងពិសេសរបស់តំបន់ Tigray (ដឹកនាំដោយរណរ្សិរំដោះជាតិប្រជាជន Tigray) និងកងកម្លាំងការពារជាតិរបស់ប្រទេសអេត្យូពី៕ប្រែសម្រួល៖ប៉ាង កុង

To Top