ព័ត៌មានអន្តរជាតិ

ជើងហោះហើររាប់រយ ត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា ជើងហោះហើររាប់រយ នៅឯព្រលានយន្តហោះ ដ៏មមាញឹករបស់ប្រទេសចិន ត្រូវបានលុបចោល គិតត្រឹមថ្ងៃអង្គារនេះ នៅក្រុងសៀងហៃ ដើម្បីទប់ទល់នឹងការផ្ទុះជំងឺកូរ៉ូណាក្នុងស្រុក ស្ថិតក្រោមការត្រួតពិនិត្យ ។

មន្ត្រីសុខាភិបាល បានធ្វើតេស្តទៅលើបុគ្គលិក រាប់ពាន់នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ Pudong International Airport ចាប់តាំងពីមានករណីជំងឺកូវីដ១៩ នៅក្នុងក្រុង ដែលមានទំនាក់ទំនង ទៅនឹងការដឹកជញ្ជូន ។

ក្រុងសៀងហៃ ត្រូវបានគេរាយការណ៍ឲ្យដឹង មានអ្នកក្នុងស្រុកចំនួន០៧នាក់ បានឆ្លងជំងឺ ដោយពាក់ព័ន្ធ នឹងព្រលានយន្តហោះ នៅក្នុងខែនេះ ជាមួយគ្នានេះដែរ ករណីភាគច្រើនបាន រកឃើញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ។ មាន០១ករណី ដែលបានរកឃើញ ត្រូវបានគេរាយការណ៍ នៅថ្ងៃអង្គារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top