វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត អាមេរិកលោកចូ បៃដិន បានឲ្យដឹងថា ក្រុមគោលនយោបាយការបរទេស របស់លោកនឹងជួយមិនត្រឹម តែជួសជុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិចារណាឡើងវិញ នូវគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលលោកបានអះអាងម្តងទៀតនូវការ សន្យារបស់លោកថា នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។
សុន្ទរកថា របស់លោកធ្វើឡើងមួយ ថ្ងៃបន្ទាប់ពីលោកបានប្រកាស តែងតាំងបេក្ខជនចំនួន ៦ រូបឱ្យធ្វើជាប្រធានទីភ្នាក់ងារ គោលនយោបាយបរទេស និងជាតិរួមទាំងក្រសួងការបរទេស និងក្រុមប្រឹក្សាសន្តិសុខជាតិ ។
សន្និសីទសារពត៌មាននៅវីលមីងតុន រដ្ឋដេឡាវ៉ាលោក ចូ បៃដិន បានឲ្យដឹងថា “ពួកគេនឹងមិនត្រឹមតែ ជួសជុលប៉ុណ្ណោះទេ ថែមទាំងពិចារណាឡើងវិញ នូវគោលនយោបាយការបរទេស របស់អាមេរិក និងសន្តិសុខជាតិ សម្រាប់មនុស្សជំនាន់ក្រោយ។ ហើយពួកគេនឹងប្រាប់ខ្ញុំពីអ្វី ដែលខ្ញុំត្រូវដឹងមិនមែនអ្វី ដែលខ្ញុំចង់ដឹងនោះទេ”៕
ដោយ ឈូក បូរ៉ា