ព័ត៌មានអន្តរជាតិ

លោកPompeo ៖ ដំណើរការផ្ទេរអំណាច នៅក្រសួងការបរទេសបានចាប់ផ្តើម

បរទេស ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ក្រសួងការបរទេសបានចាប់ផ្តើម ដំណើរការផ្ទេរអំណាចហើយ នេះបើយងោតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News។

ការចាប់ផ្តើមដំណើរការផ្ទេរអំណាចនេះ គឺត្រូវបានធ្វើឡើង ក្រោយទីភ្នាក់ងាររដ្ឋបាលសេវាកម្មទូទៅ ដែលត្រូវតែចុះហត្ថលេខាលើការផ្លាស់ប្តូរប្រធានាធិបតី បាននិយាយប្រាប់ប្រធានាធិបតីជាប់ឆ្នោត កាលពីថ្ងៃចន្ទថា លោកអាចចាប់ផ្តើមការប្រគល់ឲ្យជាផ្លូវការ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Fox News លោក Mike Pompeo បាននិយាយថា “ថ្ងៃនេះ យើងបានចាប់ផ្តើមដំណើរការ ដើម្បីឃើញនូវអ្វីដែលជាការសម្រេចចិត្ត របស់ទីភ្នាក់ងារ GSA ហើយនឹងធ្វើគ្រប់យ៉ាង ដែលតម្រូវដោយច្បាប់ យើងនឹងធ្វើការងារនេះ”៕
ប្រែសម្រួល៖ប៉ាងកុង

To Top