ព័ត៌មានអន្តរជាតិ

ផ្លូវនៅជុំវិញព្រះបរមរាជវាំង នៅប្រទេសថៃ ហ៊ុព័ទ្ធដោយលួសបន្លា និង រនាំងដែក

ប្រទេសថៃ៖ លួសបន្លា និង រនាំងដែកជាច្រើន ត្រូវបានគេដាក់នៅជុំវិញព្រះបរមរាជវាំង នៅក្នុងសង្កាត់ ឌូសិត និង ប្រាណាខន នៅថ្ងៃពុធដោយបានចែកកន្លែងសំខាន់ៗ រួមទាំងការិយាល័យ Crown Property Bureau និង វិមានរដ្ឋាភិបាល ហើយថែមទាំងបានបង្កឱ្យមាន ការកកស្ទះចរាចរណ៍ផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា របាំងការពារត្រូវបានតំឡើង ទោះបីជាក្រុមអ្នកតវ៉ាប្រឆាំង រដ្ឋាភិបាលបានប្រកាសថា ពួកគេនឹងផ្លាស់ប្តូរការជួបជុំ នៅពេលរសៀលរបស់ពួកគេពី CPB ទៅ SCB Park ដែលជាទីស្នាក់ការកណ្តាល របស់ធនាគារពាណិជ្ជកម្ម Siam នៅក្នុងសង្កាត់ Chatuchak ក៏ដោយ។

កុងតឺន័រដឹកទំនិញត្រូវបានដាក់ត្រួតពីលើគ្នា នៅលើផ្លូវទៅកាន់ វិមានរដ្ឋាភិបាល, ទីលានសាធារណៈ Royal Plaza និងការិយាល័យអចលនទ្រព្យ Crown Property។

ទាហានដែលស្លៀកសម្លៀកបំពាក់ ធម្មតាត្រូវបានគេឃើញដាក់ពង្រាយនៅជុំវិញ CPB ដែលក្រុមបាតុករប្រឆាំងនឹង រដ្ឋាភិបាលបានប្រកាសថា ជាគោលដៅរបស់ពួកគេ នៅថ្ងៃពុធ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top