ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មចិន ជាមួយកូរ៉េខាងជើង ធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងខែតុលា ដោយសារជំងឺកូវីដ-១៩

ប៉េកាំង៖ អ្នកជំនាញការកិច្ចការបរទេស បានឲ្យដឹងថា ទំហំពាណិជ្ជកម្មចិនសរុបជាមួយកូរ៉េខាងជើង បានធ្លាក់ចុះដល់កម្រិត ទាបបំផុតនៅក្នុងខែតុលា ដោយបញ្ជាក់ពីរបៀបដែលសេដ្ឋកិច្ចកូរ៉េខាងជើង រងផលប៉ះពាល់យ៉ាងខ្លាំងពីការ ឆ្លងរាតត្បាតកូវីដ-១៩។

រដ្ឋបាលគយរបស់ចិន បានឲ្យដឹងថា ពាណិជ្ជកម្មរបស់ចិន ជាមួយកូរ៉េខាងជើង បានធ្លាក់ចុះ ៩២ ភាគរយពីមួយខែមុន ដល់ ១,៦៦ លានដុល្លារក្នុងខែតុលា ខណៈការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសជិតខាង ក៏បានធ្លាក់ចុះ ៩៨ ភាគរយស្មើនឹង ២៥៣,០០០ ដុល្លារ។

អ្នកជំនាញការបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងជើង បានធ្លាក់ចុះដល់កម្រិតទាបចាប់តាំងពីទិន្នន័យ ដែលអាចប្រៀបធៀបបាន មាននៅក្នុងឆ្នាំ១៩៩៨ ។

ប្រទេសកូរ៉េខាងជើង បានកាត់ផ្តាច់ចរាចរណ៍ទៅនិងមក ពីប្រទេសចិន និងរុស្ស៊ី ចាប់តាំងពីដើមឆ្នាំនេះ ដោយសារមានការរីករាលដាល នៃវីរុសនេះ ប៉ុន្ដែទីក្រុងព្យុងយ៉ាង អះអាងថា វីរុសនេះមិនបានធ្វើឱ្យប៉ះពាល់ ដល់ប្រទេសរបស់ខ្លួននោះទេ៕

To Top