ព័ត៌មានអន្តរជាតិ

Biden ក្លាយជាប្រធានាធិបតី ដែលបានទទួល សម្លេងគាំទ្រលើស ៨០លាននាក់

បរទេស៖លោក Joe Biden នៅថ្ងៃពុធនេះត្រូវបានទូរទស្សន៍ CNN ចេញផ្សាយថាបានក្លាយទៅជាប្រធានាធិបតី អាមេរិកដំបូងគេដែលបានទទួល សម្លេងគាំទ្រ
ភ្លុកទឹកភ្លុកដីមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រពោល គឺដល់ទៅ៨០លាន។

គិតត្រឹមល្ងាចថ្ងៃអង្គារលោក Biden បានទទួលបានសម្លេងឆ្នោត គាំទ្រដល់ទៅ៨០ ០១១  ០០០ខណៈដែលលោក Trump ដែលជាគូប្រជែងវិញបានទទួល សម្លេងគាំទ្រ
ដល់ទៅ៧៣ ៨០០ ០០០ផងដែរ។

ទោះបីជាយ៉ាងណាក្តី អង្គបោះឆ្នោតរបស់លោក Biden ដែលទទួលបានដល់ទៅ៣០៦ គឺមានចំនួនច្រើនលើស លប់ពីចំនួនតម្រូវត្រឹមតែ២៧០ ដើម្បីក្លាយទៅជាប្រធានាធិបតីអាមេរិក ជាផ្លូវការហើយការរាប់សន្លឹកឆ្នោត នៅតែបន្តធវើឡើងប៉ុន្មានថ្ងៃទៀតនៅឡើយនៅទូទាងប្រទេស៕ ប្រែសម្រួល៖ស៊ុនលី

To Top