ព័ត៌មានអន្តរជាតិ

ក្នុងជំនួបលំដាប់ខ្ពស់ដំបូង នាយករដ្ឋមន្ត្រីជប៉ុន ស្នើឲ្យមានចំណងមិត្តភាព ស្ថិតថេរជាមួយចិន

បរទេស៖ នៅក្នុងជំនួបលំដាប់ខ្ពស់ដំបូងរបស់លោក ជាមួយទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍ថា ចំណងមិត្តភាពដ៏ស្ថិរថេរជាមួយប្រទេសចិន គឺមានសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលប្រទេសរបស់ លោកបន្តធ្វើឲ្យមានតុល្យភាព ជាមួយប្រទេសជិតខាងមួយនេះ។

នៅថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបគ្នាជាមួយ លោក Yoshihide Suga នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច ពីរថ្ងៃរបស់លោកក្នុងប្រទេសជប៉ុន ហើយនេះត្រូវបានគេចាត់ទុកថា ជាដំណើរទស្សនកិច្ចលំដាប់ខ្ពស់ដំបូង ចាប់តាំងពីលោក Suga ត្រូវបានបោះឆ្នោតឲ្យកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មី នៅក្នុងខែកញ្ញា។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងជំនួបមានរយៈពេលប្រមាណ២០នាទី លោកនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយប្រាប់លោក វ៉ាង យី យ៉ាងដូច្នេះថា “ចំណងមិត្តភាពដ៏ស្ថិតថែររវាងប្រទេសទាំងពីរ គឺមានសារៈសំខាន់ មិនមែនត្រឹមតែសម្រាប់ជប៉ុន និងចិនប៉ុណ្ណោះនោះទេ ប៉ុន្តែសម្រាប់តំបន់ និងសហគមន៍អន្តរជាតិផងដែរ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top