ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ចង់បង្កើតចំណងមិត្តភាពល្អ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចចិន លោក វ៉ាង យី នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចង់កសាងចំណងមិត្តភាព ផ្នែកការងារដ៏ល្អ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា លោក វ៉ាង យី បានមានប្រសាសន៍ថា លោកបាននាំសាររបស់លោក ស៊ី ជីនពីង ជូនដល់លោក Suga នៅក្នុងទំនាក់ទំនងលំដាប់ខ្ពស់ដំបូង របស់ទីក្រុងប៉េកាំង ជាមួយមេដឹកនាំថ្មីរបស់ប្រទេសជប៉ុន។

គួរបញ្ជាក់ថា នៅក្នុងជំនួបលំដាប់ខ្ពស់ដំបូង រវាងប្រទេសទាំងពីរនេះផងដែរ លោកនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយប្រាប់លោក វ៉ាង យី យ៉ាងដូច្នេះវិញថា “ចំណងមិត្តភាពដ៏ស្ថិតស្ថេរ រវាងប្រទេសទាំងពីរ គឺមានសារសំខាន់ មិនមែនត្រឹមតែ សម្រាប់ជប៉ុននិងចិនប៉ុណ្ណោះនោះទេ ប៉ុន្តែសម្រាប់តំបន់ និងសហគមន៍អន្តរជាតិផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top