បរទេស៖ រដ្ឋាភិបាលចិននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនកំពុងតែពិចារណា បង្កើតបញ្ជីខ្មៅសម្រាប់អ្នកគាំទ្រ ភាពឯករាជ្យរបស់កោះតៃវ៉ាន់ ដែលអាចនឹងមើលឃើញ ទីក្រុងប៉េកាំងព្យាយាមចាត់វិធានការ ស្របច្បាប់នានា ប្រឆំាងប្រធានាធិបតីជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ គឺលោកស្រី ត្សៃ អ៊ីងវិន។
លោកស្រី Zhu Fenglian ជាមន្ត្រីនាំពាក្យឲ្យការិយាល័យ កិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយប្រាប់ថា បញ្ជីឈ្មោះរបស់អ្នកបំបែកតៃវ៉ាន់ ដែលក្នុងពេលបច្ចុប្បន្ន កំពុងតែស្ថិតនៅក្រោមការពិចារណានោះ គឺត្រឹមតែមានគោលដៅផ្តោតលើក្រុម ដ៏តូចមួយរបស់អ្នកគាំទ្រភាពឯករាជ្យ និងអ្នកទំាងឡាយណា ដែលផ្គត់ផ្គង់ដល់ពួកគេប៉ុណ្ណោះ។ វាពិតជាមិនផ្តោតលើជនរួមជាតិ តៃវ៉ាន់ភាគច្រើននោះទេ”។
ប៉ុន្តែលោកស្រី មិនបានផ្តល់សេចក្តីលម្អិត ឬក៏ទម្រង់នៃពេលវេលានោះទេ ដោយនិយាយត្រឹមតែថា ទីក្រុងតៃវ៉ាន់ នឹងចាត់វិធានការផ្តោតនានា ដើម្បីដាក់ពិន័យធ្ងន់ធ្ងរ ដោយអនុលោមតាមផ្លូវច្បាប់ ចំពោះអ្នកទាំងឡាយណា ដែលខ្លួនមើលឃើញថា ជាអ្នកគាំទ្រខ្លាំងក្លាឲ្យមានភាពឯករាជ្យប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ប៉ាង កុង