ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្រអាមេរិក B-52 ចូលរួមសមយុទ្ធដឹកនាំ ដោយកូឡំប៊ីនិងអេក្វាឌ័រ

បរទេស៖ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52H Stratofortress របស់កងទ័ពជើងអាកាស សហរដ្ឋអាមេរិកចំនួន ពីរគ្រឿង នៅដើមខែនេះ បានចូលរួមក្នុងសមយុទ្ធ ដឹកនាំដោយប្រទេសកូឡំប៊ី និងប្រទេសអេក្វាឌ័រ។

យោងតាមកងទ័ពជើង អាកាសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែវិច្ឆិកា យន្តហោះ B-52H Stratofortress បានចូលរួមក្នុងសមយុទ្ធ Brother’s Shield ដឹកនាំដោយកងទ័ពជើងអាកាសកូឡំប៊ី និងសមយុទ្ធ UNITAS LXI ដឹកនាំដោយប្រទេសអេក្វាឌ័រ នៅក្នុងឆ្នាំនេះ ប៉ុន្តែបេសកកម្មបានចាប់ផ្តើមបានល្អជាមុន។

លោក Joshua Henry ជាអ្នកបើកយន្តហោះទម្លាក់គ្រាប់ B-52H នៃកងយន្តហោះទម្លាក់គ្រាប់លេខ៩៦ និងជាអ្នកនាំមុខក្នុងបេសកកម្ម បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាន មួយដូច្នេះថា “រាល់ពេលដែលយើងមានសិទ្ធិ ចូលរួមជាមួយសម្ពន្ធមិត្តរបស់យើង ក្នុងការរួមបញ្ចូលយន្តហោះចម្បាំង ឬក៏សមយុទ្ធទ័ពជើងទឹក យើងតែងតែមានចិត្តរំភើបជាខ្លាំង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top