ព័ត៌មានអន្តរជាតិ

ត្រីបាឡែនជិត ១០០ក្បាល បានស្លាប់ ក្រោយជាប់គាំង នៅលើច្រាំងលើកោះ Chatham ប្រទេស នូវែលសេឡង់

បរទេស៖ នាយកដ្ឋានអភិរក្សជាតិ (DOC) បាននិយាយនៅថ្ងៃពុធថា ត្រីបាឡែនចំនួន ៩៧ ក្បាល និងត្រីដូហ្វីន ៣ក្បាល បានស្លាប់នៅមាត់ច្រាំងដ៏ធំមួយ នៅលើកោះ Chatham ដែលនៅដាច់ស្រយាល ក្នុងប្រទេសនូវែលហ្សេឡង់ ដែលគេសង្ស័យថា អាចមកពីលក្ខខណ្ឌរលកសមុទ្រធំៗ ឬ វត្តមានត្រីឆ្លាមពណ៌ដ៏ធំ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២០ បានឱ្យដឹងថា ការរសាត់មកដល់ច្រាំងសមុទ្រ យ៉ាងច្រើននេះ ត្រូវបានគេរាយការណ៍ ទៅនាយកដ្ឋានកាលពីថ្ងៃអាទិត្យ ។

DOC Biodiversity Ranger Jemma Welch បានលើកឡើងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា «មានតែត្រីបាឡែនចំនួន ២៦ ក្បាលប៉ុណ្ណោះដែលនៅរស់នៅឡើយ ខណៈដែលភាគច្រើន នៃត្រីទាំងនោះមើលទៅមានអាការៈខ្សោយ ហើយត្រូវស្លាប់ដោយសារស្ថានភាពសមុទ្រ ដែលមានរលកធំៗ និងស្ទើរតែច្បាស់ថា គឺមានវត្តមានត្រីឆ្លាមពណ៌ស ដ៏ធំនៅក្នុងទឹក ទើបនាំឱ្យមានការផ្អើល បែបនេះ»។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ត្រីបាឡែនពីរក្បាលទៀត ដែលជាប់គាំង កាលពីព្រឹកថ្ងៃច័ន្ទ ក៏បានស្លាប់ផងដែរ ។

សូមជម្រាបថា ការជាប់គាំងនៅមាត់ច្រាំងសមុទ្រដ៏ច្រើន របស់ត្រីបាឡែនេះ គឺជារឿងធម្មតានៅប្រជុំកោះដាច់ស្រយាល ។ ការជាប់គាំងរបស់ត្រីទាំងនោះ ត្រូវបានគេចុះបញ្ជីនៅឆ្នាំ ១៩១៨ នៅពេលសត្វសមុទ្រ ដ៏ច្រើនរហូតដល់ទៅ ១ ០០០ ក្បាលបានស្លាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top