បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ប្រធានាធិបតីចិន លោក Xi Jinping បានមានប្រសាសថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេស អាល្លឺម៉ង់ ពាក់ព័ន្ធទៅនឹងបញ្ហាវ៉ាក់សាំង កូវីដ១៩ និងក៏ដូចជាជំរុញ ឱ្យវ៉ាក់សាំងទាំងនោះ ត្រូវបានចែកចាយ ដោយយុត្តិធម៌ ជាសាធារណៈជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ។
លោក Xi បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទមួយជាមួយ អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel ។ លោកប្រធានាធិបតី
បានបញ្ជាក់ដែរថា លោកនិងលោកស្រី Merkel ភាគីទាំងពីរបានគាំទ្រ ពហុភាគីជំរុញ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ចូលរួមកម្លាំងប្រឆាំង នឹងជំងឺឆ្លងវីរុស កែលម្អសេដ្ឋកិច្ចពិភពលោក និងរួមគ្នាដោះស្រាយបញ្ហាពិភពលោក ។
ក្នុងនោះផងដែរលោក Xi បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះជាមួយនឹងអឺរ៉ុប និងតំបន់មួយចំនួនទៀត នៅលើពិភពលោក ដែលកំពុងប្រឈមនឹង
ការឆ្លងរាលដាល នៃរលករាតត្បាតរាតត្បាតនេះ វានៅតែជាអាទិភាពកំពូល សម្រាប់ភាគីទាំងអស់ ធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង
ការរីករាលដាល នៃជំងឺរាតត្បាតនេះ៕
ប្រែសម្រួល៖ស៊ុនលី