ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ឥណ្ឌូនេស៊ី គូសបញ្ជាក់ពីកិច្ចប្ដេជ្ញាកិច្ច សហប្រតិបត្ដិការ លើវិស័យ ឧស្សាហកម្មការពារជាតិ

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃពុធនេះថា មន្រ្តីការពារជាតិជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីបានធ្វើកិច្ចប្រជុំតាមខ្សែអាត់សំឡេង និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ្នកទាំងពីរ សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មការពារជាតិ។

យោងតាមរដ្ឋបាលកម្មវិធីការទិញយកផ្នែកការពារជាតិ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំដែលធ្វើឡើងនៅថ្ងៃអង្គារនេះភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីការពារបច្ចេកវិទ្យាការពារនិងពិភាក្សាអំពីបញ្ហា ដែលមិនទាន់សម្រេច។

ឧត្តមសេនីយ៍ឯក Sung Il មន្រ្តីសហប្រតិបត្តិការអន្តរជាតិនៅទីភ្នាក់ងារនេះបានតំណាងឱ្យភាគីកូរ៉េខាងត្បូង ហើយសមភាគីរបស់លោក គឺឧត្តមសេនីយ៍ឯក Dadang Hendrayudha នៃក្រសួងការពារជាតិឥណ្ឌូណេស៊ី។ ក្រុមហ៊ុនចំនួន ៨ មកពីប្រទេសទាំងពីរក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនិម្មិត និងណែនាំផលិតផលរបស់ពួកគេផងដែរ៕ដោយ ឈូក បូរ៉ា

To Top