ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ លើកលែងទោស លោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខ ដែលកុហក់រឿង ស៊ើបអង្កេតលើប្រទេសរុស្ស៊ី

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា គាត់បានធ្វើការលើកលែងទោស លោក Michael Flynn អតីតទីផ្សារសន្តិសុខ ដែលជាអ្នកកុហក់អំពីរឿង ទំនាក់ទំនង របស់គាត់ជាមួយរុស្ស៊ី ដែលមានបញ្ហា ក្នុងការស៊ើបអង្កេត ទៅលើក្រុមយុទ្ធនាការ របស់លោក ត្រាំ ជាមួយក្រុងម៉ូស្គូ ។

ការសុំទោស ត្រូវបានគេរំពឹងថា បានកើតឡើងនៅចុងសប្តាហ៍ ក្នុងនាមប្រធានាធិបតី ត្រាំ ដែលបានព្យាយាមអស់រយៈពេ០២ឆ្នាំ ដែលបានដាក់ការសង្ស័យទៅលើរូបលោកថា ជាមនុស្សដែលគ្រោះថ្នាក់បំផុត ដែលមានទំនាក់ទំនង ជាមួយនឹងប្រទេសរុស្ស៊ី ។

លោក Flynn ត្រូវបានគេថា បានប្រព្រឹត្តខុសនៅក្នុងឆ្នាំ២០១៧ ដែលកុហក់ដល់ FBI នៅក្នុងប៉ុន្មានថ្ងៃ នៃការស៊ើបអង្កេត និងបង្ខំឲ្យចុះចេញពីមុខតំណែង ខណៈដែលទីប្រឹក្សាសន្តិសុខជាតិ របស់លោក ត្រាំ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ដែលមិនទាន់បាន៤សប្តាហ៍ផង នៅក្នុងរដ្ឋបាលនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top