ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់ លប់ចោលទិដ្ឋការ នៃពលរដ្ឋ មកពីរដ្ឋមូស្លីម ចំនួន១៣ប្រទេស

បរទេស៖ យោងតាមការបញ្ជាក់ នៃសារព័ត៌មានក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេសហភាពអារ៉ាប់នឹងបញ្ចប់ករផ្តល់វិសាថ្មីជូនទៅ ដល់ពលរដ្ឋដែលមានប្រភពមក ពីប្រទេស
មូស្លីមចំនួន១៣ដែលមាន បូករួមទាំងអ៊ិរ៉ង់ស៊ីរីអាហ្គានីស្ថាន និងប៉គីស្ថានផងដែរ។

ប្រភពដដែលនោះបានបញ្ជាក់ទៀតថា ការផ្អាកជាបណ្តោះអាសន្ននឹង ត្រូវធ្វើឡើងចំពពលរដ្ឋជនជាតិអាហ្គានីស្ថាន ប៉ាគីស្ថាន និងបណ្តាលប្រទេសមួយចំនួនជាច្រើនទៀត
ដែលស្ថិតនៅក្នុងប្លុកអ្នកកាន់ សាសនាអ៊ីស្លាមក្រោមមូលហេតុ ដើម្បីទប់ស្កាត់បញ្ហាអសន្តិសុខនៅក្នុងប្រទេស ប៉ុន្តែមិនបានលំអិតអំពីបញ្ហានេះឡើយ។

ក្រៅតែពីប្រទេសខាងលើនោះ គេក៏អាចមើលឃើញដែរមាន ប្រទេសផ្សេងទៀតដូចជាអាល់ហ្សេរីកេនយ៉ាង អ៊ីរក់លីបង់ទុយនេស៊ីតួកគី សុម៉ាលីលីប៊ីនិងយមែនផងហើយការ
ផ្លាស់ប្តូរការសម្រេចចិត្តនេះ នឹងធ្វើឡើងនៅពេលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

To Top