រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរមីយ៉ាន់់ម៉ា បានរឹបអូសបានសារធាតុញៀន ដែលជាថ្នាំសន្តំចិត្តចំនួន៦៧០.០០០គ្រាប់់ នៅតំបន់ Mandalay ។ នេះបើយោងតាមសេចក្តីប្រកាសមួយចេញដោយគណៈកម្មាធិការកណ្តាលសម្រាប់ត្រួតពិនិត្យសារធាតុញៀ់ន នៅថ្ងៃព្រហស្បតិ៍នេះ ។
ប៉ូលិសបង្ក្រាបសារធាតុញៀនបានរួមគ្នា ដោយរឹបអូសបាននៅក្នុងក្រុង Pyin Oo Lwin កាលពីថ្ងៃពុធ ។
គ្រាប់ថ្នាំសន្តំចិត្តសរុបចំនួន៦៧០.០០០គ្រាប់ គិតជាទឹកប្រាក់ស្មើនឹងជាង១ពាន់លាន kyats ស្មើនឹង ៧៦៩.២៣០ដុល្លារអាមេរិក ត្រូវបានទាញចេញពីរថយន្តមួយគ្រឿង ជាមួយនឹងជនសង្ស័យចំនួន០២នាក់់ ។
យោងតាមការចុះផ្សាយចុងក្រោយ ដោយខុទ្ទកាល័យរបស់ប្រធានាធិបតី សរុបមានអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនមានច្រើនករណី ត្រូវបានចុះក្នុងបញ្ជី នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន២.១៦៩នាក់ត្រូវបានចោទប្រកាន់ពីបទមានជាប់ពាក់ព័ន្ធជាមួយ ករណីជាច្រើន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំនេះ ដោយចាប់តាំងពី បង្កើតឲ្យមាននាយកដ្ឋានទទួលពាក្យបណ្តឹងពិសេសពាក់ព័ន្ធសកម្មភាពឳសថ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា