ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កាត់ទោសមេដឹកនាំក្រុមផ្សព្វផ្សាយ រូបភាពអាសអាភាសតាម អនឡាញ ឲ្យជាប់ពន្ធនាគារអស់៤០ឆ្នាំ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ តុលាការកូរ៉េខាងត្បូង បានផ្តន្ទាទោសមេដឹកនាំផ្សព្វផ្សាយរឿងផ្លូវភេទតាមអ៊ិនធើរណេតឱ្យជាប់ពន្ធនាគាររយៈពេល៤០ឆ្នាំ ។

លោក Cho Ju-bin អាយុ ២៤ឆ្នាំត្រូវបានគេរកឃើញថា មានកំហុសពីការបើកបណ្តាញអ៊ីនធឺណេតដែលបានធ្វើឱ្យស្ត្រីយ៉ាងហោចណាស់៧៤នាក់រួមទាំងក្មេងជំទង់១៦នាក់ដែលអាជ្ញាធរហៅថា “ទាសភាពនិម្មិត” ដោយបង្ខំពួកគេឱ្យបញ្ជូនរូបភាពអាសអាភាសដ៏ថោកទាប និងពេលខ្លះបង្កើតឲ្យមានអំពើហិង្សានៅចន្លោះខែឧសភា ក្នុងឆ្នាំ ២០១៩ និងខែកុម្ភៈឆ្នាំ២០២០ ។

ទីភ្នាក់ងារយ៉ុនហាប់ បានឲ្យដឹងថា តុលាការស្រុកក្រុងសេអ៊ូល បានកាត់ទោសលោក Cho ពីបទរំលោភច្បាប់ការពារព្រហ្មទណ្ឌ និងកុមារដោយបង្កើត និងបញ្ចេញរូបភាពអាសអាភាស និងដំណើរការអង្គការឧក្រិដ្ឋកម្ម ។

មេធាវីរបស់លោក Cho មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ។ ទោះយ៉ាងណានៅពេលគាត់ត្រូវបាននាំខ្លួនទៅឃុំឃាំងដោយប៉ូលិសកាលពីខែមីនា លោក Cho បាននិយាយថា គាត់ចង់សុំទោសដល់ជនរងគ្រោះ៕

To Top