ព័ត៌មានអន្តរជាតិ

WHO៖ ពិភពលោក មានអ្នកឆ្លង ជំងឺកូវីដ១៩លើសពី ៦០លាននាក់

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO)បានបញ្ចេញតួលេខចុងក្រោយឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក បានកើឡើងលើសពី៦០លាននាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ត្រូវនឹងម៉ោង១៧និង៣៨នាទីម៉ោងសកល គឺបានកើនដល់៦០.០៧៤.១៧៤នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ដោយសារវីរុសចំនួន ១.៤១៦.២៩២នាក់ ។

សហរដ្ឋអាមេរិក បានរាយការណ៍បន្ត ដែលបញ្ជាក់ អំពីចំនួនអ្នកឆ្លងជំងឺ និងស្លាប់ ខ្ពស់បំផុត ហើយមានចំនួន១២.៤៤១.៩២៥នាក់ និង២៥៧.៨២៥នាក់ ដែលត្រូវបានគេរំពឹងទុក ។ ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺចំនួន៩.២៦៦.៧០៥នាក់ និងអ្នកស្លាប់ចំនួន១៣៥.២២៣នាក់ ហើយប្រេស៊ីល មានចំនយន៦.១១៨.៧០៨នាក់ និងអ្នកស្លាប់ចំនួន១៧០.១១៥នាក់ ។

ប្រទេសរុស្ស៊ី បានរងផលប៉ះពាល់ខ្លាំងដែលមាន អ្នកឆ្លងជំងឺចំនួន២.១៨៧.៩៩០នាក់ បារាំងមានចំនយន២.១៣១.៣៧៦នាក់ អេស្ប៉ាញចំនួន១.៦០៥.០៦៦នាក់ ចក្រភពអង់គ្លេសចំនួន១.៥៥៧.០១១នាក់ អ៊ីតាលីចំនួន១.៤៨០.៨៧៤នាក់ អាហ្សង់ទីនចំនួន១.៣៨១.៧៩៥នាក់ និងកូឡុំប៊ី ចំនួន១.២៦២.៤៩៤នាក់ ។

ចំនួនអ្នកស្លាប់ច្រើនជាងគេ គឺនៅម៉ិកស៊ិក ចំនួន១០២.៧៣៩នាក់ ចក្រភពអង់គ្លេស ចំនួន៥៦.៥៣៣នាក់ អ៊ីតាលី ចំនួន៥២.០២៨នាក់ និងបារាំងចំនួន៥០.២៥៩នាក់ អ៊ីរ៉ង់ចំនួន៤៦.២០៧នាក់ អេស្ប៉ាញចំនួន៤៤.០៣៧នាក់ និងរុស្ស៊ី ចំនួន៣៨.០៦២នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top