តូក្យូ៖ ទីភ្នាក់ងារគ្រួសារអធិរាជជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តលុបចោលព្រឹត្តិការណ៍ឆ្នាំថ្មី ប្រចាំឆ្នាំរបស់អធិរាជណារុហ៊ីតុ នៅឯវិមានអធិរាជ ដោយសារតែមានការកើនឡើងនូវចំនួនករណីថ្មីនៃជំងឺកូវីដ-១៩។
នេះជាលើកទី១ ហើយដែលព្រឹត្តិការណ៍នេះត្រូវបានគេបិទតាំងពីឆ្នាំ១៩៩០ នៅពេលដែលប្រទេសនេះ កំពុងកាន់ទុក្ខមរណភាពនៃមរណភាពរបស់អធិរាជហ៊ីរ៉ូហ៊ីតូ ដែលជាជីតារបស់ព្រះចៅអធិរាជបច្ចុប្បន្ន។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែមានការព្រួយបារម្ភថា វានឹងទាក់ទាញមនុស្សយ៉ាងច្រើនកុះករចូលទៅក្នុងកន្លែងឃុំឃាំង ដែលភាគច្រើននៃពួកគេ គឺជាមនុស្សវ័យចំណាស់ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺធ្ងន់ធ្ងន់ ដែលបណ្តាលមកពីវីរុស។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ ដែលជាធម្មតាប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា អធិរាជ ព្រះចៅអធិរាជ និងសមាជិកដទៃទៀត នៃគ្រួសារអធិរាជ សូមជូនពរ និងថ្លែងអំណរគុណ ដល់មនុស្សរាប់ពាន់នាក់ចេញពីយ៉រនៅវិមានអធិរាជ ក្នុងទីក្រុងតូក្យូ៕ដោយ ឈូក បូរ៉ា