ព័ត៌មានអន្តរជាតិ

លោកវ៉ាង យី គូសបញ្ជាក់ពីភាពរឹងមាំ នៃទំនាក់ទំនងកូរ៉េខាងត្បូង-ចិន អំឡុងពេលដំណើរទស្សនកិច្ច

សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងពីភាពរឹងមាំ នៃទំនាក់ទំនងប្រទេសរបស់លោក ជាមួយប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ លើដំណើរទស្សនកិច្ច របស់លោកនៅទីនេះ ទោះបីកំពុងមានជំងឺកូវីដ-១៩ ដោយបង្ហាញពីសារសំខាន់ នៃភាពជាដៃគូទ្វេភាគី។

លោកវ៉ាង យី បានធ្វើការកត់សម្គាល់ នៅពេលចាប់ផ្តើមកិច្ចពិភាក្សារបស់លោក ជាមួយរដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha ចំពេលមានការសង្ស័យថា ទីក្រុងប៉េកាំង នឹងប្រើដំណើរទស្សនកិច្ចរបស់លោក ដើម្បីព្យាយាមនាំក្រុងសេអ៊ូល ទៅខាងខ្លួន ខណៈដែលប្រធានាធិបតីជាប់ឆ្នោត របស់អាមេរិកលោក ចូ បៃដិន មើលឃើញការរឹតបន្តឹង បណ្តាញសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីពង្រឹងការដឹកនាំរបស់ខ្លួន ។

លោក វ៉ាង យី បានឲ្យដឹងតាមរយៈអ្នកបកប្រែម្នាក់ នៅឯកិច្ចពិភាក្សា ដែលមានរយៈពេល ៩០ នាទីថា “ដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅពេលដែលស្ថានភាពជំងឺកូវីដ – ១៩ មិនទាន់បញ្ចប់នៅឡើយ គឺមានគោលបំណងបង្ហាញពីសារសំខាន់ ដែលយើងភ្ជាប់ ទៅនឹងទំនាក់ទំនងចិន – កូរ៉េខាងត្បូង តាមរយៈសកម្មភាពជាក់ស្តែង និងដើម្បីបង្ហាញនូវទំនុកចិត្តថា កូរ៉េខាងត្បូង អាចយកឈ្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”៕ ដោយ៖ ឈូក បូរ៉ា

To Top