ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើមហាអំណាចចិន ដើរតួនាទីក្នុងទំនាក់ទំនងអន្ដរកូរ៉េ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានថ្លែងអំណរគុណ ចំពោះរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ហើយបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោក នឹងមិនបញ្ឈប់ ការឆ្ពោះទៅរកសន្តិភាពយូរអង្វែង នៅលើឧបទ្វីបនោះទេ។

លោកមូន បានប្រាប់លោកវ៉ាង យី នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំថា “រដ្ឋាភិបាលរបស់យើង នឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាម ជាផ្លូវការនៅឧបទ្វីបកូរ៉េ និងសម្រេចបាន នូវការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពជាអចិន្ត្រៃយ៍ រួមជាមួយសហគមន៍អន្តរជាតិ រួមទាំងប្រទេសចិន” ។ ដែលតាមមើលទៅ លោកសំដៅទៅលើ សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលបានបញ្ចប់ ដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពនោះទេ។

ប្រធានាធិបតីបានថ្លែងអំណរគុណ ចំពោះប្រទេសចិន ចំពោះ“ តួនាទី និងកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនា” របស់ខ្លួនរហូតមកដល់ពេលនេះ នៅក្នុងដំណើរការសន្តិភាពកូរ៉េ។

បន្ទាប់មក លោកបានស្នើសុំឱ្យលោកវ៉ាង យី ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋផងដែរ ឲ្យដើរតួនាទីជាច្រើន ក្នុងការអភិវឌ្ឍទំនាក់ទំនងសេអ៊ូល – ប៉េកាំង និងទំនាក់ទំនងអន្តរកូរ៉េ៕ ដោយ៖ ឈូក បូរ៉ា

To Top