ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថា ការដាក់ទណ្ឌកម្មរបស់ អាមេរិក ជះឥទ្ធិពលដល់ការ ទប់ស្កាត់ជំងឺកូវីដ១៩

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា អ្នកតំណាងអចិន្ត្រៃយ៏អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មកលើប្រទេសអ៊ីរ៉ង់ បានធ្វើឲ្យជះឥទ្ធិពលមិនល្អដល់ការទប់ស្កាត់ជំងឺកូវីដ១៩ ។

លោក Majid Takht Ravanchi បានថ្លែង ដែលបានរាយការណ៍ដោយ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលរដ្ឋ ថា “អ៊ីរ៉ង់ បច្ចុប្បន្ន កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មមកលើប្រទេស ហើយការកំណត់ទាំងនេះ បានធ្វើឲ្យជះឥទ្ធិពលដល់ការខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩” ។

លោក Takht Ravanchi ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានកំណត់ ទៅលើប្រភពហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ នៅក្នុងបណ្តាប្រទេសមួយចំនួន ហេតុដូច្នេះ អ៊ីរ៉ង់ មិនអាចមានសមត្ថភាពក្នុងការទិញថ្នំាសង្កូវ និងឧបករណ៍វេជ្ជសាស្ត្រដែលចាំបាច់ក្នុងការប្រយុទ្ធប្រឆំាងនឹងវីរុសកូរ៉ូណា ។

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺសរុបកើនឡើងដល់៩០៨.៣៤៦នាក់ ចាប់តាំងពីផ្ទុះជំងឺនៅក្នុងប្រទេសកាលពីថ្ងៃទី១៩ កុម្ភៈ ក្នុងនោះរាប់ទាំងអ្នកស្លាប់ចំនួន៤៦.៦៨៩នាក់ ៕

To Top