ព័ត៌មានអន្តរជាតិ

មេបាតុករ និងមេធាវីសិទ្ធិមនុស្ស ប្តឹងឧត្តមសេនីយ៍ប្រាយុទ្ធ, ឧបនាយករដ្ឋមន្រ្តី ប្រាវីត និងអ្នកផ្សេងទៀត យក ៣,៥លានបាត

បរទេស៖ មេដឹកនាំបាតុកម្ម និងមេធាវីសិទ្ធិមនុស្ស បានប្តឹងលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ប្តឹងលោក ឧបនាយករដ្ឋមន្រ្តី លោក Prawit Wongsuwon និងអ្នកផ្សេងទៀត យក ៣,៥ លានបាត ចំពោះការខូចខាតដោយសារ ការប្រកាសអំពីភាពអាសន្នធ្ងន់ធ្ងរនៅទីក្រុងបាងកកកាលពីខែមុន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា តំណាងសមាគមមេធាវីការពារសិទ្ធិមនុស្ស បានដាក់ពាក្យបណ្តឹងទៅតុលាការស៊ីវិល នៅថ្ងៃសុក្រ។ បណ្តឹងនេះក៏ផ្តោតលើប្រមុខប៉ូលីសជាតិលោកឧត្តមសេនីយ៍ Suwat Jangyodsuk, ការិយាល័យប៉ូលីសថៃ និងការិយាល័យនាយករដ្ឋមន្រ្តី ថែមទៀត។

សូមជម្រាបថា មានអ្នកប្តឹងតវ៉ាចំនួន ៧ នាក់ក្នុងនោះមាន Patsaravalee “Mind” Tanakitvibulpon, មេដឹកនាំបាតុកម្មនិស្សិតមកពីក្រុម Mahanakorn ដើម្បីប្រជាធិបតេយ្យ។

បណ្តឹងនេះទាក់ទងទៅនឹងការប្រកាស របស់លោកឧត្តមសេនីយ៍ប្រាយុទ្ធ អំពីភាពអាសន្នធ្ងន់ធ្ងរនៅថ្ងៃទី ១៥ ខែតុលា ដើម្បីដោះស្រាយបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលកំពុងទាមទារឱ្យលោកចុះចេញពីតំណែង ការកែរដ្ឋធម្មនុញ្ញ និងកំណែទម្រង់ស្ថាប័នរាជវង្ស៕

To Top