ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បើកការវាយឆ្មក់តាមអាកាស លើបន្ទាយពួកហូធី នៅតំបន់សាណាអា

បរទេស៖ កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធ នឹងកងកម្លាំងពួកហូធី នៅក្នុងប្រទេសយេម៉ែន តាមសេចក្តីរាយការណ៍ បានវាយការវាយឆ្មក់ តាមអាកាសជាបន្តបន្ទាប់ លើបន្ទាយនានា ដែលក្រុមមានសម្ពន្ធភាព ជាមួយអ៊ីរ៉ង់ប្រើប្រាស់ នៅក្នុងនិងនៅជុំវិញរដ្ឋធានី សាណាអា នាថ្ងៃសុក្រនេះ។

ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានការនិយាយ អំពីចំនួនអ្នករងគ្រោះនោះទេ ហើយការវាយប្រហារតាមអាកាស ដែលគេរាយការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយមានការវាយប្រហារ ដោយមីស៊ីលរបស់ពួកហូធី ទៅលើទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង Jeddah។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កងកម្លាំងចម្រុះដឹកនាំ ដោយប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើកិច្ចអន្តរាគម ក្នុងសង្គ្រាមនៅយេម៉ែន នៅក្នុងខែមីនា ឆ្នាំ២០១៥ ដើម្បីស្តារឡើងវិញ នូវរដ្ឋាភិបាលយេម៉ែន ដែលត្រូវផ្តួលរំលំចេញពីអំណាច ដោយពួកឧទ្ទាមហូធី នៅចុងឆ្នាំ២០១៤៕ ប្រែសម្រួល៖ប៉ាង កុង

To Top