ព័ត៌មានអន្តរជាតិ

តួកគីច្រានចោលសំណើ ដាក់ទណ្ឌកម្ម របស់រដ្ឋសភាអឺរ៉ុប ជុំវិញ បញ្ហាប្រទេសស៊ីប

បរទេស៖ប្រទេសតួកគីនៅថ្ងៃសុក្រនេះ បានច្រានចោលសំណើធ្វើឡើងដោយរដ្ឋសភាអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មលើតួកគី ជុំវិញរឿងដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោកប្រធានាធិបតី Tayyip Erdogan ទៅកាន់រដ្ឋស៊ីបតួកគីបំបែកខ្លួនមួយ នៅក្នុងសាធារណរដ្ឋស៊ីបភាគខាងជើង ដោយហៅការទាមទារនោះមិនពាក់ព័ន្ធជាមួយការពិត។

មន្ត្រីនាំពាក្យក្រសួងការបរទេសតួកគី លោក Hami Aksoy តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះសេចក្តីសម្រេចនោះ និងបានចោទរដ្ឋសភាអឺរ៉ុបពីបទប្រកាន់រើសអើង និងផ្តាច់ចេញពីការពិត ស្តីពីកោះស៊ីប។

លោក Hami Aksoy បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើវិធីនិងជម្ងឺផ្លូវចិត្តនេះ នៅតែបន្តរក្សានោះ វានឹងមិនអាចទៅរួចនោះទេ ដើម្បីឲ្យអង្គភាពសហភាពអឺរ៉ុប បង្កើតការរួមចំណែកដ៏មានផលប្រយោជន៍ ចំពោះដំណោះស្រាយលើបញ្ហាកោះស៊ីបនោះទេ”៕ប្រែសម្រួល៖ប៉ាង កុង

To Top