បរទេស៖ជំនួបជាប្រវត្តិសាស្ត្រមួយ រវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានផ្ញើសារដ៏ខ្លាំងក្លាមួយ ឲ្យដល់សម្ពន្ធមិត្តនិងបច្ចាមិត្តនានាថា ប្រទេសទាំងពីរនៅតែប្តេជ្ញាយ៉ាងខ្លាំងក្លាធ្វើការប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាសត្រូវរួមរបស់ប្រទេសទាំងពីរ។
តាមសេចក្តីរាយការណ៍ ជំនួបសម្ងាត់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅក្នុងទីក្រុង Neom ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវមន្ត្រីអ៊ីស្រាអែលបានធ្វើការបញ្ជាក់ តែត្រូវបានច្រានចោលដោយទីក្រុងរីយ៉ាដនោះ បានបង្ហាញនូវសាររួមមួយដល់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ថា សម្ពន្ធមិត្តដ៏ចម្បងក្នុងតំបនរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងតែប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួន។
គួរបញ្ជាក់ថា ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាតំណាងគ្រប់គ្រងប្រទេស និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ទាំងពីរនាក់បានរីករាយចំពោះការគាំទ្រយ៉ាងខ្លាំងក្លាពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងបានគាំទ្រយុទ្ធនាការដាក់សម្ពាធជាអតិបរិមារបស់លោក លើប្រទេសអ៊ីរ៉ង់៕ប្រែសម្រួល៖ប៉ាង កុង